[​២១១​]​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ឧបសម្បន្នា​មែន​ ​ហើយ​មើលងាយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​មើលងាយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​អនុបសម្បន្នា​ទៅវិញ​ ​ហើយ​មើលងាយ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​មើលងាយ​អនុបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ ​ឧបសម្បន្នា​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​អនុបសម្បន្នា​មែន​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២១២​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន២យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អន្ធការ​វគ្គ​ ​សិក្ខាបទ​ទី៩​


 ​[​២១៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុនី​ ​កាល​មិនឃើញ​ភណ្ឌ​របស់​ខ្លួន​ ​បាន​ពោល​ពាក្យ​នេះ​នឹង​ចណ្ឌ​កា​លី​ភិក្ខុនី​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោកម្ចាស់​ឃើញ​ភណ្ឌ​របស់​ពួក​យើង​
ថយ | ទំព័រទី ២០២ | បន្ទាប់