ភិក្ខុនី​ ​វាយតប់​ទះ​ខ្លួនឯង​ ​ហើយ​យំ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ ​មិន​សមនឹង​វាយតប់​ទះ​ខ្លួនឯង​ ​ហើយ​យំ​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​វាយតប់​ទះ​ខ្លួនឯង​ ​ហើយ​យំ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២១៨​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​ទី១រួចហើយ​។​ ​ពាក្យ​ថា​ ​ខ្លួនឯង​ ​គឺ​ចំពោះខ្លួន​ឯង​។​ ​ភិក្ខុនី​វាយតប់​ទះ​ ​ហើយ​យំ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​គ្រាន់តែ​វាយ​តែ​មិន​យំ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​គ្រាន់តែ​យំ​ ​តែ​មិនបាន​វាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២១៩​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុនី​មាន​សេចក្តី​វិនាស​ញាតិ​ក្តី​ ​សេចក្តី​វិនាស​ភោគ​សម្បត្តិ​ក្តី​ ​សេចក្តី​វិនាស​ព្រោះ​រោគ​ក្តី​ ​មក​ប៉ះពាល់​ហើយ​យំ​តែ​មិន​វាយ​ ​(​ខ្លួនឯង​)​១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

អន្ធការ​វគ្គ​ ​ទី២​ ​ចប់​។​

ថយ | ទំព័រទី ២០៦ | បន្ទាប់