សិក្ខាបទ​ដល់​ភិក្ខុនី​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​នូវ​ប្រយោជន៍​ទាំងឡាយ១០ប្រការ​ ​គឺ​ដើម្បី​សេចក្តី​ ​ល្អ​ដល់​សង្ឃ១​។​បេ​។​ ​ដើម្បី​អនុគ្រោះ​ដល់​វិន័យ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​អាក្រាត​កាយ​ងូតទឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២២១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​សេចក្តី​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​ទី១រួចហើយ​។​ ​ពាក្យ​ថា​ ​អាក្រាត​កាយ​ងូតទឹក​ ​សេចក្តី​ថា​ ​ភិក្ខុនី​មិន​ស្លៀ​ក​សម្ព​ត់​ ​ឬមិន​ដណ្តប់​សម្ព​ត់​ហើយ​ងូតទឹក​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ងូត​ ​វេលា​ងូត​ស្រេច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២២២​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុនី​មាន​ចីវរ​ដែល​ពួក​ចោរលួច​យក​ទៅ​ ​ឬ​មាន​ចីវរ​បាត់​ទៅ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ន​គ្គ​វគ្គ​ ​សិក្ខាបទ​ទី២​


 ​[​២២៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​អារាម​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អ​នុញ្ញា​ត​សម្ព​ត់​ងូតទឹក​ដល់​ពួក​ភិក្ខុនី​។​ ​ឆ​ព្វ​គ្គិ​យា​
ថយ | ទំព័រទី ២០៨ | បន្ទាប់