[២២៤] ភិក្ខុនីងូតទឹកដោយសម្ពត់ស្លៀកណា សម្ពត់ស្លៀកនោះឈ្មោះថាសំពត់ងូតទឹក។ ត្រង់ពាក្យថា កាលឲ្យគេធ្វើ សេចក្តីថា ភិក្ខុនី កាលធ្វើឯងក្តី ប្រើឲ្យគេធ្វើក្តី គប្បីឲ្យធ្វើឲ្យត្រូវប្រមាណ។ ឯប្រមាណក្នុងសំពត់ងូតទឹកនោះ គឺបណ្តោយ៤ចំអាម ទទឹង២ចំអាម ដោយចំអាមព្រះសុគត។ ភិក្ខុនីធ្វើឯងក្តី ប្រើគេឲ្យធ្វើក្តី ឲ្យកន្លងហួសប្រមាណនោះទៅ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលធ្វើ ភិក្ខុនីត្រូវកាត់ក្នុងខណៈដែលបានមក ហើយសឹមសំដែងអាបត្តិបាចិត្តិយចេញ។
[២២៥] ភិក្ខុនីសម្រេចដោយខ្លួនឯងនូវសម្ពត់ដែលខ្លួនធ្វើមិនទាន់ស្រេច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីប្រើពួកអ្នកដទៃឲ្យសម្រេច នូវសម្ពត់ដែលខ្លួនធ្វើមិនទាន់ស្រេច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីសម្រេចដោយខ្លួនឯង នូវសម្ពត់ដែលពួកអ្នកដទៃធ្វើមិនទាន់ស្រេច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីប្រើពួកអ្នកដទៃឲ្យសម្រេច នូវសម្ពត់ដែលពួកអ្នកដទៃធ្វើមិនទាន់ស្រេច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីធ្វើឯងក្តី ប្រើគេឲ្យធ្វើក្តី ដើម្បីប្រយោជន៍ដល់អ្នកដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីបានសំពត់ងូតទឹកដែលអ្នកដទៃធ្វើស្រេចហើយ មកប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។