[​២២៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ភិក្ខុនី​ធ្វើឲ្យ​ត្រូវ​ប្រមាណ១​ ​ភិក្ខុនី​ធ្វើ​ថយ​ពី​ប្រមាណ​ចុះ​មក១​ ​ភិក្ខុនី​បាន​ឧទកសាដក​ដែល​អ្នកដទៃ​ធ្វើឲ្យ​កន្លង​ហួសប្រមាណ​ ​ហើយ​យក​មក​កាត់ចេញ​ ​ទើប​ប្រើប្រាស់១​ ​ភិក្ខុនី​ធ្វើឲ្យ​ជា​ពិតាន​ក្តី​ ​ជា​កម្រាល​ក្រាល​ផែនដី​ក្តី​ ​ជារ​នាំង​ក្តី​ ​ជា​ពូក​ក្តី​ ​ជា​ខ្នើយ​ក្តី១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ន​គ្គ​វគ្គ​ ​សិក្ខាបទ​ទី៣​


 ​[​២២៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​គង់នៅ​ក្នុង​អារាម​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​សម្ព​ត់​សម្រាប់​ធ្វើ​ចីវរ​របស់​ភិក្ខុនី១រូប​មាន​ដំ​ឡៃ​ច្រើន​ ​ចីវរ​(​នោះ​)​ធ្វើ​ក៏​មិនល្អ​ ​ដេរ​ក៏​មិនល្អ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​បាន​ពោល​ពាក្យ​នេះ​នឹង​ភិក្ខុនី​នោះ​ថា​ ​នែ​លោកម្ចាស់​ ​សម្ព​ត់​ចីវរ​របស់​លោក​នេះ​ល្អ​ណាស់​ ​តែ​ចីវរ​នោះ​ធ្វើ​មិនល្អ​ ​ដេរ​មិនល្អ​។​ ​ភិក្ខុនី​នោះ​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​នឹង​រុ​ស​ចេញ​ ​លោកម្ចាស់​នឹង​ដេរ​ឲ្យ​ឬ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ឆ្លើយ​ថា​ ​អើ​លោកម្ចាស់​ ​ខ្ញុំ​នឹង​ដេរ​ឲ្យ​។​ ​លំដាប់នោះ​ ​ភិក្ខុនី​នោះ​ក៏​រុ​សចី​វរ​នោះ​ចេញ​ ​ហើយ​ប្រគល់​ឲ្យ​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​គិតថា​ ​អញ​នឹង​ដេរ​ៗ​ ​តែ​មិន​ដេរ​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់