[២២៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងបារាជិកកណ្ឌសិក្ខាបទទី១រួចហើយ។ ពាក្យថា ភិក្ខុនីផងគ្នា គឺភិក្ខុនីឯទៀត។ ដែលហៅថា ចីវរនោះ បានដល់ចីវរ៦យ៉ាង ចីវរណាមួយ។ ពាក្យថា រុសឯង គឺរុសចេញដោយខ្លួនឯង។ ពាក្យថា ឲ្យគេរុស គឺប្រើអ្នកដទៃឲ្យរុស។ ពាក្យថា ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយក្នុងពេលជាខាងក្រោយទេ គឺគ្មានសេចក្តីអន្តរាយសោះឡើយ។ ពាក្យថា មិនដេរឯង គឺភិក្ខុនីមិនដេរដោយខ្លួនឯង។ ពាក្យថា មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ គឺភិក្ខុនីមិនបង្គាប់អ្នកដទៃឡើយ។ ពាក្យថា វៀរលែងតែ (ដំកល់ទុក) ត្រឹម៤-៥ថ្ងៃ គឺលើកទុកត្រឹម៤-៥ថ្ងៃប៉ុណ្ណោះ។ បើភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញមិនដេរឯង អញនឹងមិនធ្វើនូវសេចក្តីខ្វល់ខ្វាយដើម្បីឲ្យគេដេរដូច្នេះ ក៏ត្រូវអាបត្តិបាចិត្តិយ។
[២២៩] ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នាមែន ហើយរុសឯងក្តី ប្រើគេឲ្យរុសក្តីនូវចីវរ លុះតមកខាងក្រោយ ភិក្ខុនីនោះក៏មិនមានសេចក្តីអន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ(ទុកដាក់) ត្រឹម៤-៥ថ្ងៃ។ ឧបសម្បន្នា តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយរុសឯងក្តី ប្រើគេឲ្យរុសក្តីនូវចីវរ តមកខាងក្រោយ ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយឡើយ ហើយមិនដេរ