ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ទ្រទ្រង់ (ស្លៀកដណ្តប់) នូវសង្កមនីយចីវរ(១) គឺចីវរដែលខ្លួនលបយកទៅប្រើប្រាស់មួយសំណើរ ត្រូវអាបត្តិបាចិត្តិយ។
[២៣៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ចីវរដែលឈ្មោះថា សង្កមនីយនោះ បានដល់ចីវរទាំង៥ ចីវរឯណាមួយ របស់ស្រីដែលជាឧបសម្បន្នា។ ភិក្ខុនីមិនប្រាប់ជាមុន ហើយស្លៀកក្តី គ្រងក្តី នូវចីវរដែលភិក្ខុនីនោះមិនបានឲ្យក្តី នូវសង្កមនីយចីវរនោះក្តី ត្រូវអាបត្តិបាចិត្តិយ។
[២៣៧] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាឧបសម្បន្នា ហើយទ្រទ្រង់នូវសង្កមនីយចីវរ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ហើយទ្រទ្រង់នូវសង្កមនីយចីវរ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នាទៅវិញ ហើយទ្រទ្រង់នូវសង្កមនីយចីវរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទ្រទ្រង់នូវសង្កមនីយចីវររបស់អនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជា

(១) ចីវររបស់ភិក្ខុនីឯទៀត ដែលខ្លួនមិនបានប្រាប់ម្ចាស់ចីវរ ហើយកាន់យកទៅ ត្រូវតែប្រគល់ឲ្យម្ចាស់ចីវរវិញ។ (អដ្ឋកថាវិន័យ)។