មិនប្រាប់ព្រោះគិតថា ភិក្ខុនីនេះកោងកាចអាក្រក់ ក្រែងនឹងធ្វើអន្តរាយដល់ជីវិត ឬអន្តរាយដល់ព្រហ្មចរិយធម៌១ ភិក្ខុនីនោះមិនទាន់ឃើញពួកភិក្ខុនីឯទៀតដ៏សមគួរ ទើបមិនប្រាប់១ ភិក្ខុនីនោះមិនមានសេចក្តីប្រាថ្នានឹងបិទបាំងមិនប្រាប់១ ភិក្ខុនីមិនប្រាប់ព្រោះគិតថា ភិក្ខុនីនោះនឹងប្រាកដដោយកម្មជារបស់ខ្លួន(មិនខាន)១ ភិក្ខុនីឆ្កួត១ ភិក្ខុនីខាងដើមបញ្ញត្តិ១។
បារាជិកទី២ ចប់។