ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ហាមឃាត់ការចែកចីវរដែលប្រកបដោយធម៌ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងហាមឃាត់ការចែកចីវរដែលប្រកបដោយធម៌ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ហាមឃាត់ការចែកចីវរដែលប្រកបដោយធម៌ ត្រូវអាបត្តិបាចិត្តិយ។
[២៤៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ការចែកចីវរ ដែលឈ្មោះថាប្រកបដោយធម៌នោះ បានដល់ភិក្ខុនីសង្ឃមានសេចក្តីព្រមព្រៀង ប្រជុំគ្នាចែក។ ពាក្យថា ហាមឃាត់ សេចក្តីថា ភិក្ខុនីហាមឃាត់ដោយពាក្យថា ភិក្ខុនីចែកចីវរនេះធ្វើអ្វីដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។
[២៤៤] ការចែកចីវរប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា ប្រកបដោយធម៌ ហើយហាមឃាត់ ត្រូវអាបត្តិបាចិត្តិយ។ ការចែកចីវរប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយហាមឃាត់ ត្រូវអាបត្តិ