នោះ សេចក្តីថា ភិក្ខុនីមិនបានក្រាលកឋិន ហើយញុំាងថ្ងៃ១ជាខាងចុងនៃវស្សានរដូវឲ្យកន្លងហួសទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបានក្រាលកឋិន ហើយញុំាងថ្ងៃដែលកឋិនដោះឲ្យកន្លងហួសទៅ ត្រូវអាបត្តិបាចិត្តិយ។
[២៥១] ចីវរដ៏ទុព្វល ភិក្ខុនីសំគាល់ថាចីវរដ៏ទុព្វលមែន ហើយធ្វើសម័យនៃចីវរកាលឲ្យកន្លងហួសទៅ ត្រូវអាបត្តិបាចិត្តិយ។ ចីវរដ៏ទុព្វល ភិក្ខុនីមានសេចក្តីសង្ស័យ ហើយធ្វើសម័យនៃចីវរកាលឲ្យកន្លងហួសទៅ ត្រូវអាបត្តិទុក្កដ។ ចីវរដ៏ទុព្វល ភិក្ខុនីសំគាល់ថាចីវរមិនទុព្វលទេ ហើយធ្វើសម័យនៃចីវរកាលឲ្យកន្លងហួសទៅ មិនត្រូវអាបត្តិអ្វីឡើយ។ ចីវរមិនទុព្វលទេ ភិក្ខុនីសំគាល់ថា ចីវរទុព្វល ត្រូវអាបត្តិទុក្កដ។ ចីវរមិនទុព្វលទេ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ចីវរមិនទុព្វល ភិក្ខុនីសំគាល់ថា ចីវរមិនទុព្វល មិនត្រូវអាបត្តិអ្វីឡើយ។
[២៥២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែងអានិសង្ស(១) ហើយហាមឃាត់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។

(១) ភិក្ខុនីនិយាយថា កប្បាសរបស់គេមុខជានឹងមកដល់ បុរសមានសទ្ធាជ្រះថ្លាមុខជាមកប្រគេនមិនខាន ហៅថា សំដែងអានិសង្សក្នុងសិក្ខាបទនេះ។ (អដ្ឋកថាវិន័យ)។