ទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីទាំងឡាយណាពីររូប ដេកលើគ្រែមួយ (ជាមួយគ្នា) ត្រូវអាបត្តិបាចិត្តិយ។
[២៥៩] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយណា មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ភិក្ខុនីពីររូបដេកលើគ្រែមួយ(ជាមួយគ្នា) សេចក្តីថា កាលភិក្ខុនីម្នាក់ដេកនៅហើយ មានភិក្ខុនីដទៃទៅដេកដែរ ត្រូវអាបត្តិបាចិត្តិយ។ ម្យ៉ាងទៀត ភិក្ខុនីពីររូបដេកព្រមគ្នា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីទាំងពីររូបក្រោកឡើង ហើយដេកទៅវិញញយៗ ត្រូវអាបត្តិបាចិត្តិយ។
[២៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីម្នាក់ដេក ភិក្ខុនីដទៃអង្គុយ ឬភិក្ខុនីទាំងពីររូបអង្គុយ១ ភិក្ខុនីទាំងពីររូបនោះឆ្កួត១ ភិក្ខុនីទាំងពីររូបនោះជាដើមបញ្ញត្តិ១។
[២៦១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីពីររូបមានសម្ពត់សម្រាប់ក្រាលសម្រាប់ដណ្តប់តែមួយ ដេកជាមួយគ្នា។ មនុស្ស

តុវដ្តវគ្គ សិក្ខាបទទី២