នែ​លោកម្ចាស់​ ​លោក​កុំ​នៅ​ច្រឡូកច្រឡំ​ដោយ​គហបតី​ ​ឬ​ដោយ​កូន​គហបតី​ឡើយ​ ​នែ​លោកម្ចាស់​ ​លោក​ចូរ​ស្ងាត់​ចុះ​ ​សង្ឃ​រមែង​សរសើរ​សេចក្តី​ស្ងាត់​នៃ​បងប្អូន​ស្រី​។​ ​ភិក្ខុនី​នោះ​ ​កាល​ភិក្ខុនី​ទាំងឡាយ​ពោល​យ៉ាងនេះ​ហើយ​ ​ក៏​នៅ​ប្រកួត​ប្រកាន់​ធ្វើ​យ៉ាងនោះ​ដដែល​ ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ប្រកាសហាម​ដរាប​គំរប់​បីដង​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​។​ ​ភិក្ខុនី​នោះ​ ​បើ​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ប្រកាសហាម​ដរាប​គំរប់​បីដង​ហើយ​ ​លះ​វត្ថុ​នោះ​បាន​ ​ការ​លះ​ដូច្នេះ​នេះ​ ​ជា​ការ​ប្រពៃ​ ​បើ​មិន​លះ​ទេ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៧៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​ច្រឡូកច្រឡំ​នោះ​គឺ​ ​ច្រឡូកច្រឡំ​ដោយ​កាយ​កម្ម​ ​និង​វចីកម្ម​ ​ដ៏​មិន​សមគួរ​។​ ​ដែល​ហៅថា​ ​គហបតី​នោះ​ ​បាន​ដល់​ជន​ឯណាមួយ​នៅ​គ្រប់គ្រង​ផ្ទះ​។​ ​ដែល​ហៅថា​ ​កូន​គហបតី​នោះ​ ​បាន​ដល់​ជន​ណាមួយ​ជា​កូន​ ​ឬ​ជា​បងប្អូន​ប្រុស​ ​(​នៃ​គហបតី​នោះ​)​។​
 [​២៧៨​]​ ​ពាក្យ​ថា​ ​ភិក្ខុនី​នោះ​ ​គឺ​ភិក្ខុនី​ណាមួយ​ដែល​ជា​អ្នក​ច្រឡូកច្រឡំ​។​ ​ពាក្យ​ថា​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​ ​គឺ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​ដទៃ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​បានឃើញ​ ​ភិក្ខុនី​ទាំងឡាយ​ណា​បានឮ​ ​ភិក្ខុនី​ទាំងឡាយ​នោះ​គប្បី​និយាយ​ហាមប្រាម​ថា​ ​នែ​លោកម្ចាស់​ ​លោក​
ថយ | ទំព័រទី ២៥០ | បន្ទាប់