កុំ​នៅ​ច្រឡូកច្រឡំ​ដោយ​គហបតី​ ​ឬ​ដោយ​កូន​របស់​គហបតី​ឡើយ​ ​នែ​លោកម្ចាស់​ ​លោក​ចូរ​ស្ងាត់​ចុះ​ ​សង្ឃ​រមែង​សរសើរ​សេចក្តី​ស្ងាត់​របស់​បងប្អូន​ស្រី​។​ ​ភិក្ខុនី​ទាំងនោះ​ ​គប្បី​និយាយ​ហាម​អស់​វារៈ​គំរប់​ពីរ​ដង​ផង​ ​គប្បី​និយាយ​ហាម​អស់​វារៈ​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុនី​នោះ​លះ​ចេញ​ ​ការ​លះ​ដូច្នេះ​នេះ​ ​ជា​ការ​ប្រពៃ​ ​បើ​មិន​លះ​ចេញ​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ឮ​ហើយ​ ​មិន​និយាយ​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​ទាញ​មកកាន់​កណ្តាល​សង្ឃ​ ​ហើយ​គប្បី​និយាយ​ហាមប្រាម​ថា​ ​នែ​លោកម្ចាស់​ ​លោក​កុំ​នៅ​ច្រឡូកច្រឡំ​ដោយ​គហបតី​ ​ឬ​ដោយ​កូន​របស់​គហបតី​ឡើយ​ ​នែ​លោកម្ចាស់​ ​លោក​ចូរ​ស្ងាត់​ចុះ​ ​សង្ឃ​រមែង​សរសើរ​សេចក្តី​ស្ងាត់​នៃ​បងប្អូន​ស្រី​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​គប្បី​និយា​យម​ហាមប្រាម​អស់​វារៈ​គំរប់​ពីរ​ដង​ផង​ ​គប្បី​និយាយ​ហាម​អស់​វារៈ​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុនី​នោះ​ ​លះបង់​បាន​ ​ការ​លះ​បាន​ដូច្នេះ​នេះ​ ​ជា​ការ​ប្រពៃ​ ​បើ​មិន​លះ​ចេញ​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៧៩​]​ ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​គប្បី​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ប្រកាសហាម​ប្រាម​យ៉ាងនេះ​។​ ​ភិក្ខុនី​ដែល​ឆ្លាត​ ​ប្រតិពល​ ​គ​ប្បី​ញុំា​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុនី​នេះ​មានឈ្មោះ​នេះ​ ​នៅ​ច្រឡូកច្រឡំ​
ថយ | ទំព័រទី ២៥១ | បន្ទាប់