បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​មិន​សមបី​នឹង​ត្រេច​ទៅកាន់​ចារិក​ខាងក្នុង​វស្សា​ ​ដើរ​ជាន់​ស្មៅ​ស្រស់​ទាំងឡាយ​ ​បៀតបៀន​វត្ថុ​ដែល​រស់នៅ​មាន​ឥន្ទ្រិយ​តែមួយ​ ​ញុំាង​សត្វ​ទាំង​ឡា​យតូចៗ​ឲ្យ​វិនាស​ទៅជា​ច្រើន​សោះ​។​ ​ពួក​ភិក្ខុនី​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​ ​មិន​សមបី​នឹង​ត្រេច​ទៅកាន់​ចារិក​ខាងក្នុង​វស្សា​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុនី​ ​ត្រេច​ទៅកាន់​ចារិក​ខាងក្នុង​វស្សា​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​មិន​សមបី​នឹង​ត្រេច​ទៅកាន់​ចារិក​ខាងក្នុង​វស្សា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ត្រេច​ទៅកាន់​ចារិក​ខាងក្នុង​វស្សា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៩០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ខាងក្នុង​វស្សា​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់