ងងឹត​ដល់​ភិក្ខុនី​ ​ទិស​ទាំងឡាយ​មិន​ប្រាកដ​ច្បាស់​ដល់​ភិក្ខុនី​ទាំងនេះ​ ​(​ឬដូច​ម្តេច​ ​បាន​ជា​មិន​ចេញ​អំពី​ទីនេះ​សោះ​)​។​ ​ពួក​ភិក្ខុនី​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ទើប​ភិក្ខុនី​ទាំងនោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​នាំគ្នា​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​ភិក្ខុនី​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​នៃ​ប្រយោជន៍១០យ៉ាង​ ​គឺ​ដើម្បី​សេចក្តី​ប្រពៃ​ដល់​សង្ឃ១​។​បេ​។​ ​ដើម្បី​សេចក្តី​តាំងនៅ​មាំ​នៃ​ព្រះ​សទ្ធម្ម១​ ​ដើម្បី​អនុគ្រោះ​ដល់​ព្រះ​វិន័យ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​នៅចាំ​វស្សា​ ​រួចហើយ​មិន​ចៀសចេញ​ទៅកាន់​ចារិក​ ​ដោយហោចទៅ​សូម្បីតែ៥​-​៦យោជន៍​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
​​ [​២៩៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​នៅចាំ​វស្សា​រួចហើយ​ ​គឺ​នៅចាំ​វស្សា​គ្រប់៣ខែ​ខាងដើម​ក្តី​ ​គ្រប់៣ខែ​ខាងចុង​ក្តី​។​ ​
ថយ | ទំព័រទី ២៦១ | បន្ទាប់