មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​មិនសមបើ​នឹង​ការ​អម្បោះ​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​ការ​អម្បោះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ការ​អម្បោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ការ​អម្បោះ​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣០២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​សូត្រ​ទាំងឡាយ​មាន៦យ៉ាង​ ​គឺ​របស់​ធ្វើ​ដោយ​សម្បកឈើ១​ ​ធ្វើ​ដោយ​កប្បាស១​ ​ធ្វើ​ដោយ​សូត្រ​ ​(​សម្បុកនាង​)​១​ ​ធ្វើ​ដោយ​រោមសត្វ១​ ​ធ្វើ​ដោយ​ធ្មៃ១​ ​និង​ភង្គៈ​ ​(​របស់​ដែល​លាយ​ដោយ​វត្ថុ​ទាំង៥​ ​មាន​សម្បកឈើ​ជាដើម​ជាមួយគ្នា​)​១​ ​ឈ្មោះថា​សូត្រ​។​ ​ពាក្យ​ថា​ ​ការ​ ​គឺ​ភិក្ខុនី​ការដោយខ្លួន​ឯង​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ការ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​វារៈ​ដែល​បង្វិល​មួយ​ជុំ​ៗ​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់