ចេញ។ ការសូត្រសមនុភាសនវិធីចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវនិយាយឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំសូត្រសេចក្តីនេះ អស់វារៈបីដងផង។បេ។ ភិក្ខុនីឈ្មោះនេះ សង្ឃសូត្រសមនុភាសនវិធីហើយ ដើម្បីឲ្យលះបង់វត្ថុនោះ។ ការសូត្រសមនុភាសនវិធីនោះ គួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[២២] ភិក្ខុនីនោះ ត្រូវទុក្កដ ក្នុងខណៈចប់ញត្តិ ត្រូវថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាទាំងឡាយពីរ ត្រូវអាបត្តិបារាជិកក្នុងពេលចប់កម្មវាចា។
[២៣] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី តថាគតពោលប្រៀបធៀបពួកភិក្ខុនីដែលត្រូវអាបត្តិបារាជិកមុនៗ។ ពាក្យថា ត្រូវបារាជិក សេចក្តីថា ថ្មដ៏ក្រាសដែលបែកជាពីរចំណែកហើយ ជាធម្មជាតិតភ្ជាប់វិញមិនបាន មានឧបមាយ៉ាងណាមិញ ភិក្ខុនីដែលសង្ឃសូត្រសមនុភាសនវិធីអស់វារៈគំរប់បីដងហើយ នៅមិនលះបង់ ក៏មិនមែនជាសមណី(១) មិនមែនជាធីតារបស់ព្រះពុទ្ធជាសក្យត្រកូល ក៏មានឧបមេយ្យដូច្នោះដែរ

(១) សមណស្រី ហៅថា សមណី។