ដែលនៅក្នុងអារាមនោះប្រាប់ក្តី។ ភិក្ខុទាំងឡាយនៅក្នុងទីណា សូម្បីក្រោមម្លប់ឈើ ទីនោះ (ក៏)ឈ្មោះថា អារាមមានភិក្ខុ។ ពាក្យថា ភិក្ខុនីមិនបានប្រាប់ ហើយចូលទៅកាន់អារាម សេចក្តីថា ភិក្ខុនីមិនប្រាប់ភិក្ខុក្តី សាមណេរក្តី ញោមវត្តក្តី ហើយឈានកន្លងរបងវត្ត ដែលមានរបង ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុនីចូលទៅដល់ឧបចារវត្តដែលគ្មានរបង ក៏ត្រូវអាបត្តិបាចិត្តិយ។
[៣៣២] អារាមដែលមានភិក្ខុ ភិក្ខុនីសំគាល់ថា មានភិក្ខុ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិបាចិត្តិយ។ អារាមដែលមានភិក្ខុ ភិក្ខុនីមានសេចក្តីសង្ស័យ មិនប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិទុក្កដ។ អារាមដែលមានភិក្ខុ ភិក្ខុនីសំគាល់ថា មិនមានភិក្ខុ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម មិនត្រូវអាបត្តិ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីសំគាល់ថា មានភិក្ខុ ត្រូវអាបត្តិទុក្កដ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីសំគាល់ថា មិនមានភិក្ខុ មិនត្រូវអាបត្តិ។