ហេតុ​នោះ​ ​ទើប​តថាគត​ហៅ​ភិក្ខុនី​នោះ​ថា​ ​ត្រូវ​បារាជិក​។​ ​ពាក្យ​ថា​ ​គ្មាន​សំវាស​ ​ដែល​ហៅថា​ ​សំវាស​ ​គឺ​កម្ម​ជាមួយគ្នា​ ​ឧទ្ទេស​ជាមួយគ្នា​ ​ការសិក្សា​ស្មើគ្នា​ ​នេះ​ឈ្មោះថា​ ​សំវាស​ ​សំវាស​នោះ​មិន​មាន​ជាមួយនឹង​ភិក្ខុនី​នោះ​ទេ​ ​ហេតុ​នោះ​ ​ទើប​តថាគត​ហៅ​ភិក្ខុនី​នោះ​ថា​ ​មិន​មាន​សំវាស​។​
 [​២៤​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​បារាជិក​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​បារាជិក​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​មិន​លះបង់​ ​ត្រូវអាបត្តិ​បារាជិក​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ភិក្ខុនី​(​ដែល​សង្ឃ​)​មិន​សូ​ត្រ​សម​នុ​ភា​សន​វិធី១​ ​ភិក្ខុនី​បាន​លះបង់១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជាដើម​បញ្ញត្តិ១​។​

​បារាជិក​ទី៣​ ​ចប់​។​

ថយ | ទំព័រទី ២៩ | បន្ទាប់