ទំលាយស្តូបនោះឲ្យខ្ចាត់ខ្ចាយចេញ។ ពួកឆព្វគ្គិយាភិក្ខុនីប្រឹក្សាគ្នាថា លោកកប្បិតកនេះទំលាយស្តូបភិក្ខុនីជាម្ចាស់របស់យើង បើដូច្នោះ មានតែយើងនឹងសម្លាប់លោកកប្បិតកនោះ។ ភិក្ខុនី១រូបប្រាប់រឿងនុ៎ះដល់ព្រះឧបាលិដ៏មានអាយុ។ ព្រះឧបាលិដ៏មានអាយុប្រាប់រឿងនុ៎ះដល់ព្រះកប្បិតកដ៏មានអាយុ។ លំដាប់នោះឯង ព្រះកប្បិតកដ៏មានអាយុចេញពីកុដិទៅពួន។ ឯពួកឆព្វគ្គិយាភិក្ខុនី ចូលតម្រង់ទៅឯលំនៅព្រះកប្បិតកដ៏មានអាយុ លុះចូលទៅហើយ ក៏ចោលកុដិព្រះកប្បិតកដ៏មានអាយុដោយដុំថ្មផង ដោយដុំដីផង ហើយក៏ចៀសចេញទៅដោយគិតថា លោកកប្បិតកស្លាប់ហើយ។ លំដាប់នោះឯង ព្រះកប្បិតកដ៏មានអាយុ លុះកន្លងរាត្រីនោះ ក៏ស្លៀក ហើយប្រដាប់បាត្រ និងចីវរក្នុងពេលព្រឹកព្រហាម ហើយចូលទៅកាន់ក្រុងវេសាលីដើម្បីបិណ្ឌបាត។ ពួកឆព្វគ្គិយាភិក្ខុនីបានឃើញលោកកប្បិតកដ៏មានអាយុកំពុងត្រេចទៅបិណ្ឌបាត លុះឃើញហើយ បាននិយាយយ៉ាងនេះថា លោកកប្បិតកនេះនៅរស់ (ទេតើ) អ្នកណាហ្ន៎ នាំសេចក្តីប្រឹក្សា (អាថ៌កំបាំង) យើងទៅ (ប្រាប់លោក)។ ពួកឆព្វគ្គិយា