បាត្រ​ចីវរ​ ​មិន​អើពើ​ដោយ​ទឹកផឹក​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​បាន​និយាយ​ពាក្យ​នេះ​នឹង​ចណ្ឌ​កា​លី​ភិក្ខុនី​ថា​ ​នែនាង​ម្ចាស់​ ​កាលបើ​យើង​មកដល់​ ​ហេតុអ្វី​ក៏​នាង​មិន​ក្រាល​អាសនៈ​ ​មិន​ដម្កល់​ទឹក​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ ​ជ្រញ់​រងជើង​ ​មិន​ក្រោក​ទទួល​បាត្រ​ចីវរ​ ​មិន​អើពើ​ដោយ​ទឹកផឹក​សោះ​។​ ​ចណ្ឌ​កា​លី​ភិក្ខុនី​និយាយ​ថា​ ​នែនាង​ម្ចាស់​ ​បាន​ជា​ខ្ញុំ​មិន​ធ្វើ​កិច្ច​ទាំងអម្បាល​នេះ​ ​ព្រោះ​ខ្ញុំ​ជា​ស្រី​អនាថា​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​សួរ​ថា​ ​នែនាង​ម្ចាស់​ ​នាង​ជា​ស្រី​អនាថា​ ​ព្រោះ​ហេតុអ្វី​។​ ​ចណ្ឌ​កា​លី​ភិក្ខុនី​និយាយ​ថា​ ​នែនាង​ម្ចាស់​ ​ភិក្ខុនី​អស់នេះ​ ​លើក​វត្ត​ចំពោះខ្លួន​ខ្ញុំ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដោយ​គិត​គ្នា​ថា​ ​ភិក្ខុនី​នេះ​ ​ជា​ស្រី​អនាថា​ ​គ្មាន​អ្នកណា​ស្គាល់​ ​គ្មាន​អ្នកណាមួយ​គោរព​កោតក្រែង​ដល់​ភិក្ខុនី​នេះ​ទេ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​និយាយ​ថា​ ​ពួក​ភិក្ខុនី​អស់នុ៎ះ​ល្ងង់​ ​ពួក​ភិក្ខុនី​អម្បាល​នុ៎ះ​មិន​ឆ្លាស​ ​ពួក​ភិក្ខុនី​ទាំង​នុ៎ះ​មិន​ស្គាល់​កម្ម​ក្តី​ ​ទោស​របស់​កម្ម​ក្តី​ ​កម្ម​វិបត្តិ​ក្តី​ ​កម្ម​សម្បត្តិ​ក្តី​ ​ដូច្នេះ​ ​ហើយក៏​ផ្តាសា​គណ​ភិក្ខុនី​ដោយ​សេចក្តី​កំណាច​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​នឹង​ផ្តាសា​គណ​ភិក្ខុនី​ដោយ​សេចក្តី​កំណាច​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​ផ្តាសា​គណ​ភិក្ខុនី​ ​ដោយ​សេចក្តី​កំណាច​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាប​
ថយ | ទំព័រទី ២៩៥ | បន្ទាប់