នោះពោលទោសតិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្តហើយ មិនសមបីនឹង (ទៅ)ឆាន់ក្នុងទីដទៃ(ទៀត)សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្តហើយ (ទៅ)ឆាន់ក្នុងទីដទៃ(ទៀត) ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្តហើយ មិនគួរបើនឹង ឆាន់ក្នុងទីដទៃ(ទៀត)ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ដែលគេនិមន្តហើយក្តី ហាមភត្តហើយក្តី ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។
[៣៤៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីដែលឈ្មោះថា គេនិមន្ត គឺភិក្ខុនីដែលគេនិមន្ត បណ្តាភោជន៥យ៉ាង ដោយភោជនណាមួយ។ ភិក្ខុនីដែលឈ្មោះថា ហាមភត្ត គឺកិរិយាឆាន់ក៏ប្រាកដ ភោជនក៏ប្រាកដ