[​៣៤៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៧យ៉ាង​)​ ​គឺ​ភិក្ខុនី​ដែលគេ​មិន​និមន្ត១​ ​ភិក្ខុនី​មិនបាន​ហាម​ភត្ត១​ ​ភិក្ខុនី​ផឹក​បបរ១​ ​ភិក្ខុនី​ប្រាប់​ម្ចាស់​ទាន​ ​ហើយ​ទើប​បរិភោគ១​ ​កាលបើ​មាន​បច្ច័យ​ ​(​មានហេតុ​)​ ​ភិក្ខុនី​បរិភោគ​យាមកាលិក​ ​សត្តាហកាលិក​ ​និង​យាវជីវិក១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អារាម​វគ្គ​ ​សិក្ខាបទ​ទី៥​


 ​[​៣៤៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថ​បិ​ណ្ឌិ​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ១រូប​ត្រេច​ទៅ​បិណ្ឌបាត​តាម​ច្រក​តូច១​ ​ក្នុង​ក្រុង​សាវត្ថី​ ​ចូល​ទៅ​រក​ត្រកូល១​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​ហើយ​។​ ​លំដាប់នោះ​ឯង​ ​ពួក​មនុស្ស​ទាំងនោះ​ឲ្យ​ភិក្ខុនី​នោះ​ឆាន់​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ភិក្ខុនី​ទាំងឡាយ​ ​សូម្បី​ដទៃ​ក៏​និមន្ត​មក​ចុះ​។​ ​ទើប​ភិក្ខុនី​នោះ​គិតថា​ ​ធ្វើ​ដូចម្តេច​ ​កុំ​ឲ្យ​ភិក្ខុនី​ទាំងឡាយ​ដទៃ​មក​បាន​ដូច្នេះ​ ​ហើយក៏​ចូល​ទៅ​រក​ភិក្ខុនី​ទាំងឡាយ​ ​រួច​បាន​និយាយ​ពាក្យ​នេះ​ថា​ ​នែនាង​ម្ចាស់​ ​ក្នុង​ទីឯណោះ​ ​មាន​ឆ្កែ​សាហាវ​ ​មាន​គោ​កាច​ ​មាន​កន្លែង​ផុត​ ​
ថយ | ទំព័រទី ៣០០ | បន្ទាប់