[​៣៥០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​អាវាស​ដែល​ភិក្ខុ​មិន​អាច​នឹង​ទៅ​ឲ្យ​ឱវាទ​ក្តី​ ​នៅ​រួម​ក្តី​ ​ឈ្មោះថា​ ​អាវាស​ឥត​ភិក្ខុ​។​ ​ភិក្ខុនី​តាំងចិត្ត​ថា​ ​អញ​នឹង​នៅចាំ​វស្សា​ដូច្នេះ​ ​ហើយ​ក្រាល​សេនាសនៈ​ ​ដម្កល់​ទឹកផឹក​ ​ទឹក​ប្រើប្រាស់​ ​បោសច្រាស​ទី​បរិវេណ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រមគ្នា​នឹង​អរុណរះ​ឡើង​។​ ​
 [​៣៥១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុ​ទាំងឡាយ​នៅចាំ​វស្សា​ ​ហើយ​ចៀសចេញ​ទៅ​ក្តី​ ​សិ​ក​ទៅ​ក្តី​ ​ស្លាប់​ក្តី​ ​ចូលពួក​ ​(​គឺ​ទៅ​ចូល​សាសនា​ដទៃ​)​ក្តី១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អារាម​វគ្គ​ ​សិក្ខាបទ​ទី៧​


 ​[​៣៥២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថ​បិ​ណ្ឌិ​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ច្រើន​រូប​នៅចាំ​វស្សា​ក្នុង​អាវាស​ដែល​តាំងនៅ​ក្នុង​ស្រុកក្រៅ​ ​ហើយ​បាន​ទៅកាន់​ក្រុង​សាវត្ថី​។​ ​ភិក្ខុនី​ទាំងឡាយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​ទាំងឡាយ​នោះ​
ថយ | ទំព័រទី ៣០៤ | បន្ទាប់