ថា​ ​នាង​ម្ចាស់​ទាំងឡាយ​នៅចាំ​វស្សា​ក្នុង​ទីណា​ ​ហើយ​បវារណា​នឹង​ភិក្ខុសង្ឃ​ដែរ​ឬ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​និយាយ​ថា​ ​នែនាង​ម្ចាស់​ ​ពួក​យើង​មិនបាន​បវារណា​នឹង​ភិក្ខុសង្ឃ​ទេ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​នៅចាំ​វស្សា​ហើយ​ ​មិន​សមនឹង​មិន​បវារណា​នឹង​ភិក្ខុសង្ឃ​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​នៅចាំ​វស្សា​ហើយ​ ​មិន​បវារណា​នឹង​ភិក្ខុសង្ឃ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​នៅចាំ​វស្សា​ហើយ​ ​មិន​គួរបើ​នឹង​មិន​បវារណា​នឹង​ភិក្ខុសង្ឃ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​នៅចាំ​វស្សា​ហើយ​ ​មិន​បវារណា​នឹង​ឧភតោ​ ​ដោយស្ថាន​បី​យ៉ាង​ ​គឺ​ដោយ​ឃើញ​ក្តី​ ​ដោយ​ឮ​ក្តី​ ​ដោយ​រង្កៀស​ក្តី​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់