ពាក្យថា ជាមួយ គឺជាមួយគ្នា។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺមានតែប្រុស១ និងភិក្ខុនី១ប៉ុណ្ណោះ។ ភិក្ខុនីបង្គាប់ថា អ្នកចូរទំលាយចុះ ត្រូវអាបត្តិទុក្កដ កាលបើគេទំលាយហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរវះចុះ ត្រូវអាបត្តិទុក្កដ កាលបើគេវះហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរលាងចុះ ត្រូវអាបត្តិទុក្កដ កាលបើគេលាងហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរលាបចុះ ត្រូវអាបត្តិទុក្កដ កាលបើគេលាបហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូររុំចុះ ត្រូវអាបត្តិទុក្កដ កាលបើគេចងរុំហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរស្រាយចុះ ត្រូវអាបត្តិទុក្កដ កាលបើគេស្រាយហើយ ត្រូវអាបត្តិបាចិត្តិយ។
[៣៦៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីប្រាប់(សង្ឃ ឬគណៈ) ហើយទើបឲ្យគេទំលាយក្តី ឲ្យវះក្តី ឲ្យលាងក្តី ឲ្យលាបក្តី ឲ្យចងរុំក្តី ឲ្យស្រាយក្តី១ មានស្រីណាមួយដែលដឹងក្តីជាគ្នា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។

អារាមវគ្គទី៦ ចប់។