ឈរ​ជាមួយ​ក្តី​ ​ចរចា​ជាមួយ​ក្តី​ ​ទៅកាន់​ទី​សង្កេត​ក្តី​ ​ត្រេកអរ​នឹង​ប្រុស​ដើរចូលមកជិត​ក្តី​ ​ចូល​ទៅកាន់​ទី​កំបាំង​ក្តី​ ​ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះ​ខ្លះ​ ​ដើម្បីនឹង​សេព​អសទ្ធម្ម​នុ៎ះ​ ​ភិក្ខុនី​នេះ​ក្តី​ ​ត្រូវ​បារាជិក​ ​ឈ្មោះ​អដ្ឋ​វត្ថុ​កា​ ​(​ព្រោះ​ប្រកបដោយ​វត្ថុ៨​(​១​)​)​ ​រក​សំវាស​គ្មាន​។​
 [​២៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​នេះ​រួចហើយ​។​ ​ភិក្ខុនី​ដែល​ត្រេកអរ​ ​មាន​សេចក្តី​គយគន់រំពៃ​ ​មានចិត្ត​ប្រតិព័ទ្ធ​ ​ឈ្មោះថា​មានតម្រេក​។​ ​បុរស​ដែល​ត្រេកអរ​ ​គយគន់រំពៃ​ ​មានចិត្ត​ប្រតិព័ទ្ធ​ ​ឈ្មោះថា​មានតម្រេក​។​ ​មនុស្ស​ប្រុស​ដែល​ដឹងក្តី​ ​អាច​ស្ទាបអង្អែល​កាយ​បាន​ ​ឈ្មោះថា​ ​បុរស​បុគ្គល​ ​មិនមែន​យក្ស​បុ្រស​ ​ប្រេត​ប្រុស​ ​តិរច្ឆាន​ឈ្មោះ​ទេ​។​ ​ពាក្យ​ថា​ ​ត្រេកអរ​នឹង​ការ​ចាប់ដៃ​ក្តី​ ​សេចក្តី​ថា​ ​ដែល​ហៅថា​ដៃ​ ​គឺ​វាស់​តាំងពី​ដុំដៃ​ ​រហូតដល់​ចុង​ក្រចក​។​ ​ភិក្ខុនី​ត្រេកអរ​នឹង​ការ​ចាប់​ ​ខាងលើ​ ​តាំងពី​ដងកាំបិត​ឡើង​ទៅ​ ​ខាងក្រោម​ ​តាំងពី​មណ្ឌល​ជង្គង់​ចុះ​មក​ ​ប្រយោជន៍​សេព​អសទ្ធម្ម​នុ៎ះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ពាក្យ​ថា​ ​ត្រេកអរ​នឹង​ការ​ចាប់​ជាយ​សង្ឃាដី​ ​គឺ​ភិក្ខុនី​ត្រេកអរ​
​(​១​)​ ​ភិក្ខុនី​ធ្វើឲ្យ​កន្លង​គ្រប់​ទាំង៨ខ​ ​ទើបត្រូវ​បារាជិក​ ​បើ​កន្លង​តែ​ខ​ណាមួយ​ ​ហើយ​ដាក់ធុរៈ​ថា​ ​លែង​ឲ្យ​ត្រូវ​ទៀតហើយ​ ​ក៏​សំដែង​អាបត្តិ​ចេញ​ ​ដល់​ថ្ងៃក្រោយ​ ​ត្រូវ​ទៀត​ដល់ទៅ៧ដង​ក្តី​ ​ក៏​មិនជា​បារាជិក​ឡើយ​ ​។​
ថយ | ទំព័រទី ៣២ | បន្ទាប់