ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ស្រី​គិហិ​គតា​ ​ដែល​មាន​វស្សា​មិន​គ្រប់១២ឆ្នាំ​ ​តែង​អត់ទ្រាំ​មិនបាន​នឹង​ត្រជាក់​ ​ក្តៅ​ ​ឃ្លាន​ ​ស្រេក​ ​សម្ផស្ស​របោម​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​សត្វ​ទីឃជាតិ​ ​(​ពស់​តូច​ ​ពស់​ធំ​)​ ​ទាំងឡាយ​ ​មាន​ជាតិ​ជា​អ្នក​មិន​អត់ធន់​នឹង​គន្លង​ពាក្យ​ដែលគេ​ពោល​មិនល្អ​ ​មាន​មក​មិនល្អ​ ​និង​វេទនា​ដែល​ប្រជុំ​ក្នុង​សរីរ​កើតឡើង​ ​នាំមក​នូវ​សេចក្តី​ទុក្ខ​ដ៏​ក្លៀវក្លា​ ​រឹង​ក្រហាយ​ផ្សា​ ​មិនជា​ទី​ត្រេកអរ​ ​មិន​គាប់ចិត្ត​ជាទី​នាំ​បង់​នូវ​ជីវិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​ស្រី​គិហិ​គតា​ ​មាន​វស្សា​គ្រប់១២ឆ្នាំ​ហើយ​ ​ទើប​ជា​អ្នក​អត់ទ្រាំ​នូវ​ត្រជាក់​ ​ក្តៅ​ ​ឃ្លាន​ ​ស្រេក​ ​សម្ផស្ស​របោម​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​សត្វ​ទីឃជាតិ​ ​(​ពស់​តូច​ ​ពស់​ធំ​)​ ​ទាំងឡាយ​ ​មាន​ជាតិ​ជា​អ្នក​អត់ធន់​នឹង​គន្លង​ពាក្យ​ដែលគេ​ពោល​មិន​គាប់ចិត្ត​ ​មាន​មក​មិនល្អ​ ​(​និង​)​វេទនា​ដែល​ប្រជុំ​ក្នុង​សរីរ​កើតឡើង​ ​នាំមក​នូវ​សេចក្តី​ទុក្ខ​ដ៏​ក្លៀវក្លា​ ​រឹង​ក្រហាយ​ផ្សា​ ​មិនជា​ទី​ត្រេកអរ​ ​មិន​គាប់ចិត្ត​ ​ជាទី​នាំ​បង់​នូវ​ជីវិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិ​គតា​មាន​វស្សា​ខ្វះ​ពី១២ឆ្នាំ​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
ថយ | ទំព័រទី ៣២៨ | បន្ទាប់