ឈ្មោះ​នេះ​ ​របស់​លោកម្ចាស់​ឈ្មោះ​នេះ​ ​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​សូម​វុ​ដ្ឋាន​សម្មតិ​នឹង​សង្ឃ​។​ ​ឥឡូវ​ ​សង្ឃ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដល់​ស្រី​គិហិ​គតា​មានឈ្មោះ​នេះ​ ​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​។​ ​ការ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ដល់​ស្រី​គិហិ​គតា​ ​មានឈ្មោះ​នេះ​ដែល​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​ ​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោកម្ចាស់​អង្គ​ណា​ ​លោកម្ចាស់​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​បាន​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដល់​ស្រី​គិហិ​គតា​ ​មានឈ្មោះ​នេះ​ ​ដែល​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​ឆ្នាំ​ហើយ​។​ ​ការ​ឲ្យ​វុ​ដ្ឋាន​សម្មតិ​នោះ​ ​សមគួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ភិក្ខុនី​ទាំងឡាយ​នោះ​ដោយ​បរិយាយ​ជាច្រើន​ហើយ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​គិហិ​គតា​មាន​វស្សា​គ្រប់១២ហើយ​ ​បាន​សិក្សា​សិក្ខា​ ​ក្នុង​ធម៌៦យ៉ាង​អស់​ពីរ​វស្សា​ហើយ​ ​តែ​សង្ឃ​មិន​សន្មត​(​ឲ្យ​)​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។
ថយ | ទំព័រទី ៣៣៨ | បន្ទាប់