[​៣៨៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ស្រី​គិហិ​គតា​ ​មាន​វស្សា​ដល់១២ហើយ​ ​ឈ្មោះថា​ ​មាន​វស្សា​គ្រប់១២ហើយ​។​ ​ដែល​ហៅថា​ ​ស្រី​គិហិ​គតា​ ​សំដៅយក​សិក្ខមានា​ដែល​ល្មមទៅ​កាន់​បុរស​ដទៃ​បាន​។​ ​ពាក្យ​ថា​ ​អស់​ពីរ​វស្សា​ ​គឺ​អស់​ពីរ​ឆ្នាំ​។​ ​ស្រី​គិហិ​គតា​ ​ដែល​សិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាង​ ​ឈ្មោះថា​ ​សិក្សា​សិក្ខា​ហើយ​។​ ​ស្រី​គិហិ​គតា​ ​ដែល​សង្ឃ​មិន​បាន​ឲ្យ​វុ​ដ្ឋាន​សម្មតិ​ ​ដោយ​កម្ម​មាន​ញត្តិ​ជា​គំរប់​ពីរ​ ​ឈ្មោះថា​ ​សង្ឃ​មិនបាន​សន្មត​។​ ​ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​អាច​រិនី​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​សីមា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ត្រូវ​ទុក្កដ​ខណៈ​ចប់​ញត្តិ​ ​ត្រូវ​ទុក្កដ​ទាំងឡាយ​ខណៈ​ចប់​កម្មវាចា​ពីរ​ ​ចប់​កម្មវាចា​ ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈ​ ​និង​អាច​រិនី​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៣៩០​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់