គ​ព្ភិ​នី​វគ្គ​ ​សិក្ខាបទ​ទី១០​


 ​[​៣៩៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ ​ជា​សហជីវិនី​ ​(​កូនសិស្ស​)​ ​ហើយ​មិន​នាំ​យក​ទៅ​ខ្លួនឯង​ ​មិន​ឲ្យ​គេ​នាំ​យក​ទៅ​។​ ​ប្តី​បាន​ចាប់​យក​ទៅ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ថុល្ល​នន្ទា​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ ​ដល់​សិក្ខមានា​ ​ជា​សហជីវិនី​ ​ហើយ​មិន​នាំ​យក​ទៅ​ខ្លួនឯង​ ​មិន​ឲ្យ​គេ​នាំ​យក​ទៅ​សោះ​ ​ប្តី​បាន​ចាប់​យក​ទៅ​ ​ប្រសិនបើ​ភិក្ខុនី​នេះ​ចៀសចេញ​ទៅ​ហើយ​ ​ប្តី​ប្រាកដជា​មិនបាន​ចាប់​យក​ទៅ​ទេ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​ឧបសម្បទា​ ​ដល់​សិក្ខមានា​ ​ជា​សហជីវិនី​ ​ហើយ​មិន​នាំ​យក​ទៅ​ខ្លួនឯង​ ​មិន​ឲ្យ​គេ​នាំ​យក​ទៅ​ ​ប្តី​បាន​ចាប់​យក​ទៅ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនសមបើ​នឹង​ ​ឲ្យ​ឧបសម្បទា​ ​ដល់​សិក្ខមានា​ ​ជា​សហជីវិនី​ ​ហើយ​មិន​នាំ​យក​ទៅ​ខ្លួនឯង​ ​មិន​ឲ្យ​គេ​នាំ​យក​ទៅ​ ​ប្តី​បាន​ចាប់​យក​ទៅ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់