កុមារី​ភូត​វគ្គ​ ​សិក្ខាបទ​ទី១​


 ​[​៤០១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​កុមារី​ភូតា​ ​(​សាមណេរី​)​ ​ដែល​មាន​អាយុ​មិន​គ្រប់២០ឆ្នាំ​។​ ​ពួក​ភិក្ខុនី​បួស​ថ្មី​ទាំងនោះ​ ​ជា​អ្នក​អត់ទ្រាំ​មិនបាន​នឹង​ត្រជាក់​ ​ក្តៅ​ ​ឃ្លាន​ ​ស្រេក​ ​និង​សម្ផស្ស​របោម​មូស​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ពស់​ធំ​ទាំងឡាយ​ ​មាន​ជាតិ​ជា​អ្នក​មិន​អត់ធន់​នឹង​គន្លង​ពាក្យ​ដែលគេ​និយាយ​មិន​គាប់ចិត្ត​ ​មាន​មក​មិនល្អ​ ​នឹង​វេទនា​ដែល​ប្រជុំ​ក្នុង​សរីរ​កើតឡើង​ជា​ទុក្ខ​ដ៏​ក្លៀវក្លា​ ​រឹង​ក្រហល់ក្រហាយ​ ​មិនជា​ទី​ត្រេកអរ​ ​មិន​គាប់ចិត្ត​ ​ជាទី​នាំ​បង់​នូវ​ជីវិត​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​កុមារី​ភូតា​ ​ដែល​មាន​អាយុ​មិន​គ្រប់២០ឆ្នាំ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​កុមារី​ភូតា​ ​ដែល​មាន​អាយុ​ខ្វះ​ពី២០ឆ្នាំ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់