ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយខណៈចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវអាបត្តិទុក្កដ។
[៤០៣] សាមណេរីមានឆ្នាំខ្វះពី២០ ភិក្ខុនីសំគាល់ថា មានឆ្នាំខ្វះពី២០ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ សាមណេរីមានឆ្នាំខ្វះពី២០ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ សាមណេរីមានឆ្នាំខ្វះពី២០ ភិក្ខុនីសំគាល់ថា គ្រប់ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនីសំគាល់ថា មានឆ្នាំខ្វះពី២០ ត្រូវអាបត្តិទុក្កដ។ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនីក៏សំគាល់ថា គ្រប់ហើយ មិនត្រូវអាបត្តិ។
[៤០៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ សាមណេរីមានឆ្នាំខ្វះពី២០ (តែ)ភិក្ខុនីសំគាល់ថាគ្រប់ហើយ ក៏ឲ្យឧបសម្បទា១ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនីក៏សំគាល់ថាគ្រប់២០ ហើយឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។