ទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ កុមារីភូតាមានអាយុពេញ២០ហើយ សិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ (តែ)សង្ឃមិនបានសន្មតទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុនីសង្ឃឲ្យវុដ្ឋានសម្មតិ ដល់ កុមារីភូតាមានឆ្នាំពេញ២០ហើយ សិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ ម្នាលភិក្ខុទាំងឡាយ ឯវុដ្ឋានសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺកុមារីភូតាមានឆ្នាំពេញ២០ហើយ ដែលបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាកុមារីភូតារបស់លោកម្ចាស់ឈ្មោះនេះ មានឆ្នាំពេញ២០ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ វុដ្ឋានសម្មតិនោះ ត្រូវកុមារីភូតានោះ សូមអស់វារៈពីរដងផង ត្រូវសូមអស់វារៈបីដងផង។ ភិក្ខុនីដែលឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់