សូមសង្ឃស្តាប់ខ្ញុំ កុមារីភូតានេះមានឈ្មោះនេះ របស់លោកម្ចាស់ឈ្មោះនេះ មានឆ្នាំពេញ២០ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ បើវុដ្ឋានសម្មតិកម្ម មានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឲ្យវុដ្ឋានសម្មតិ ដល់កុមារីភូតា មានឈ្មោះនេះ មានឆ្នាំពេញ២០ហើយ ដែលបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ កុមារីភូតា មានឈ្មោះនេះ របស់លោកម្ចាស់ឈ្មោះនេះ មានឆ្នាំពេញ២០ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ ឥឡូវ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់កុមារីភូតា មានឈ្មោះនេះ មានឆ្នាំពេញ២០ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិ ដល់កុមារីភូតា មានឈ្មោះនេះ មានឆ្នាំពេញ២០ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានឲ្យវុដ្ឋានសម្មតិ ដល់កុមារីភូតា មានឈ្មោះនេះ មានឆ្នាំពេញ២០ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង