ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃជាម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាភិក្ខុនីមានវស្សាពេញ១២ហើយ សូមវុដ្ឋាបនសម្មតិនឹងសង្ឃ។ ភិក្ខុនីនោះ ត្រូវសូមវុដ្ឋាបនសម្មតិនោះ អស់វារៈពីរដងផង ត្រូវសូមអស់វារៈបីដងផង។ ភិក្ខុនីនោះ សង្ឃគប្បីកំណត់ឲ្យដឹងថា ភិក្ខុនីនេះជាអ្នកឆ្លាស មានសេចក្តីអៀនខ្មាស។ បើភិក្ខុនីនោះល្ងង់ផង មិនមានសេចក្តីអៀនខ្មាសផង សង្ឃមិនគប្បីឲ្យវុដ្ឋាបនសម្មតិទេ បើភិក្ខុនីនោះល្ងង់ (តែ) មានសេចក្តីអៀនខ្មាស សង្ឃក៏មិនគប្បីឲ្យ បើភិក្ខុនីឆ្លាស (តែ) មិនមានសេចក្តីខ្មាស សង្ឃក៏មិនគប្បីឲ្យ(ដែរ) បើភិក្ខុនីនោះឆ្លាសផង មានសេចក្តីខ្មាសផង សង្ឃគប្បីឲ្យបាន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯវុដ្ឋាបនសម្មតិនោះ សង្ឃគប្បីឲ្យយ៉ាងនេះ។ គឺភិក្ខុនីដែលឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះមានឈ្មោះនេះ មានវស្សាពេញ១២ហើយ សូមវុដ្ឋាបនសម្មតិនឹងសង្ឃ។ បើវុដ្ឋាបនសម្មតិកម្មនេះ មានកាលដ៏សមគួរដល់សង្ឃហើយ គប្បីសង្ឃឲ្យវុដ្ឋាបនសម្មតិ ដល់ភិក្ខុនី មានឈ្មោះនេះ ដែលមានវស្សាពេញ១២ហើយ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ