នឹង​បុរស​ដែល​មាន​សទ្ធា​ជ្រះថ្លា​នោះ​អស់​វារៈ​ពីរ​ដង​ថា​ ​ឃ្លាំង​របស់​យើង​មាន​ ​យើង​នឹង​ចែក​នូវ​ឃ្លាំង​នោះ​។​ ​ទើប​បុរស​ដែល​មាន​សទ្ធា​ជ្រះថ្លា​នោះ​បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​ដែល​គ្មាន​សទ្ធា​មិន​ជ្រះថ្លា​នោះ​ថា​ ​អ្នក​ម្ចាស់​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​ឃ្លាំង​នោះ​បិតា​យើង​ប្រគេន​ដល់​ភិក្ខុនី​សង្ឃ​ហើយ​។​ ​បុរស​ដែល​គ្មាន​សទ្ធា​ឥត​ជ្រះថ្លា​នោះ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​ដែល​មាន​សទ្ធា​ជ្រះថ្លា​នោះ​អស់​វារៈ​គំរប់​បីដង​ផង​ថា​ ​ឃ្លាំង​របស់​យើង​មាន​ ​យើង​នឹង​ចែក​នូវ​ឃ្លាំង​នោះ​។​ ​លំដាប់នោះ​ ​បុរស​ដែល​មាន​សទ្ធា​ជ្រះថ្លា​ក៏​គិតថា​ ​បើ​ឃ្លាំង​នឹង​បាន​មក​អញ​ ​អញ​នឹង​ប្រគេន​ភិក្ខុនី​សង្ឃ​ ​ហើយក៏​បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​ដែល​មិន​មាន​សទ្ធា​មិន​ជ្រះថ្លា​នោះ​ថា​ ​យើង​ចែក​គ្នា​ចុះ​។​ ​ឯ​ឃ្លាំង​នោះ​ ​កាលដែល​អ្នក​ទាំងពីរ​នាក់​នោះ​ចែក​គ្នា​ ​ក៏បាន​ទៅលើ​កូន​ដែល​មិន​មាន​សទ្ធា​មិន​ជ្រះថ្លា​នោះ​។​ ​ទើប​កូន​ដែល​ឥត​សទ្ធា​ ​ឥត​ជ្រះថ្លា​នោះ​ចូល​ទៅ​រក​ភិក្ខុនី​ទាំងឡាយ​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោក​ទាំងឡាយ​ចូរ​ចេញទៅ​ ​ឃ្លាំង​ជា​របស់​យើង​ទេ​។​ ​កាលបើ​បុរស​ដែល​គ្មាន​សទ្ធា​គ្មាន​ជ្រះថ្លា​នោះ​និយាយ​យ៉ាងនេះ​ហើយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​នោះ​ថា​ ​នែអ្នក​ម្ចាស់​ ​អ្នក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​ឃ្លាំង​នេះ​ ​បិតា​របស់​អ្នក​ប្រគេន​ដល់​ភិក្ខុនី​សង្ឃ​ហើយ​តើ​។​ ​ជន​ទាំងពីរ​នោះ​សួរ​មហាមាត្យ​ជា​ចៅក្រម​ថា​ ​ឃ្លាំង​នោះ​គេ​បាន​ប្រគេន​ភិក្ខុនី
ថយ | ទំព័រទី ៣៧ | បន្ទាប់