សង្ឃ​ហើយ​ ​ឬមិន​បាន​ប្រគេន​(​ទេ​)​។​ ​មហាមាត្យ​ទាំងឡាយ​បាន​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​មាន​អ្នកណា​ដឹង​ថា​ ​ឃ្លាំង​នោះ​គេ​ប្រគេន​ភិក្ខុនី​សង្ឃ​ហើយ​ ​(​ខ្លះ​ដែរ​)​។​ ​កាលបើ​មហាមាត្យ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ហើយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​បាន​និយាយ​ពាក្យ​នេះ​នឹង​មហាមាត្យ​ទាំងឡាយ​នោះ​ថា​ ​កាលដែល​គេ​ឲ្យ​ទាន​(​នោះ​)​ ​សឹង​មាន​សំអាង​សាក្សី​អ្នក​ទាំងឡាយ​ក៏បាន​ឃើញ​ ​បានឮ​ខ្លះ​ដែរ​។​ ​ទើប​មហាមាត្យ​ទាំងឡាយ​នោះ​បាន​និយាយ​ថា​ ​លោកម្ចាស់​និយាយ​ពាក្យ​នេះ​មែនពិត​ ​ហើយក៏​វិនិច្ឆ័យ​ឲ្យ​ឃ្លាំង​នោះ​ដល់​ភិក្ខុនី​សង្ឃ​វិញ​។​ ​ឯ​បុរស​នោះ​ ​លុះ​ចាញ់​គេ​ហើយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ស្រីផ្កាមាស​ត្រងោល​ទាំងនេះ​មិនមែន​ជាស​មណី​ទេ​ ​មិនសមបើ​នឹង​ឲ្យ​គេ​ដណ្តើម​យក​ឃ្លាំង​របស់​យើង​សោះ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ប្រាប់​ដំណើរ​នុ៎ះ​ដល់​មហាមាត្យ​ទាំងឡាយ​។​ ​មហាមាត្យ​ទាំងឡាយ​ក៏​ពិន័យ​បុរស​នោះ​។​ ​ឯ​បុរស​នោះ​ ​លុះ​ត្រូវ​ពិន័យ​ហើយ​ ​ក៏​ឲ្យ​គេ​សាង​លំនៅ​អាជីវក​ក្នុង​ទី​ជិត​លំនៅ​ភិក្ខុនី​ ​ហើយ​បញ្ជូន​ពួក​អាជីវក​ទៅ​ដោយ​ពាក្យ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ជេរ​ភិក្ខុនី​ទាំងឡាយ​នុ៎ះ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​ប្រាប់​ដំណើរ​នុ៎ះ​ដល់​មហាមាត្យ​ទាំងឡាយ​។​ ​មហាមាត្យ​ទាំងឡាយ​ក៏​ចាប់ចង​បុរស​នោះ​ធ្វើទោស​ ​(​ដាក់គុក​)​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរ​នឹង​ ​(​ប្រព្រឹត្ត​ល្មើស​ដោយ
ថយ | ទំព័រទី ៣៨ | បន្ទាប់