ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមបើនឹងគ្មានសម្ពត់ចោមពុង ហើយចូលទៅកាន់ស្រុកសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនី គ្មានសម្ពត់ចោមពុង ហើយចូលទៅកាន់ស្រុក ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនសមបើនឹង គ្មានសម្ពត់ចោមពុង ហើយចូលទៅកាន់ស្រុកទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ គ្មានសម្ពត់ចោមពុង ចូលទៅកាន់ស្រុក ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៤៨១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា គ្មានសម្ពត់ចោមពុង គឺលះបង់សម្ពត់ចោមពុង។ សរីរប្រទេសខាងក្រោម តាំងពីដងកាំបិតចុះមក ខាងលើ តាំងពីផ្ចិតឡើងទៅ សម្ពត់ដែលគេធ្វើដើម្បីបិទបាំងសរីរប្រទេសនោះ ហៅថា សម្ពត់ចោមពុង។ ពាក្យថា ចូលទៅកាន់ស្រុក គឺភិក្ខុនីឈានកន្លងរបងស្រុកដែលមានរបង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីឈានចូលដល់ឧបចារស្រុកដែលគ្មានរបង ត្រូវអាបត្តិបាចិត្តិយ។