មិនសមបើនឹងសូមទឹកដោះរាវឆាន់ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ សូមទឹកដោះរាវឆាន់ ភិក្ខុនីនោះត្រូវសំដែងចំពោះអាបត្តិនោះថា បពិត្រលោកម្ចាស់ ខ្ញុំត្រូវអាបត្តិដែលព្រះដ៏មានព្រះភាគតិះដៀលហើយ មិនជាទីសប្បាយ ឈ្មោះបាដិទេសនីយ ខ្ញុំសូមសំដែងចំពោះនូវអាបត្តិនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបញ្ញត្តហើយដល់ភិក្ខុនីទាំងឡាយយ៉ាងនេះ។
[៤៨៥] សម័យនោះឯង ភិក្ខុនីទាំងឡាយមានជម្ងឺ។ ភិក្ខុនីទាំងឡាយជាអ្នកសួរជម្ងឺ បាននិយាយពាក្យនេះនឹងភិក្ខុនីទាំងឡាយដែលឈឺថា នែលោកម្ចាស់ លោកអាចអត់ទ្រាំសេចក្តីទុក្ខបានឬទេ លោកអាចញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅបានឬទេ។ ភិក្ខុនីដែលឈឺទាំងឡាយនោះនិយាយថា នែលោកម្ចាស់ ពីដើម យើងទាំងឡាយសូមទឹកដោះរាវឆាន់បាន ហេតុនោះ យើងមានសេចក្តីសប្បាយ តែថាឥឡូវនេះ យើងទាំងឡាយរង្កៀសថា ការសូមនោះ ព្រះដ៏មានព្រះភាគ ទ្រង់ហាមហើយ ដូច្នេះ ទើបមិនហ៊ានសូម ហេតុនោះ ទើបយើងទាំងឡាយមិនមានសេចក្តីសប្បាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មាន