ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ឈឺ​ ​សូម​ទឹកដោះ​រាវ​ឆាន់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មិន​ឈឺ​ ​សូម​ទឹកដោះ​រាវ​ឆាន់​ ​ភិក្ខុនី​នោះ​ត្រូវ​សំដែង​ចំពោះ​អាបត្តិ​នោះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​ត្រូវអាបត្តិ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​តិះដៀល​ហើយ​ ​មិនជា​ទី​សប្បាយ​ ​ឈ្មោះ​បាដិទេសនីយ​ ​ខ្ញុំ​សូម​សំដែង​ចំពោះ​នូវ​អាបត្តិ​នោះ​។​ ​
 ​[​៤៨៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ភិក្ខុនី​ណា​លះបង់​ទឹកដោះ​រាវ​ ​ហើយ​បាន​សេចក្តី​សប្បាយ​ ​ភិក្ខុនី​នោះ​ឈ្មោះថា​ ​មិន​ឈឺ​។​ ​ភិក្ខុនី​ណា​លះបង់​ទឹកដោះ​រាវ​ហើយ​ ​មិន​មាន​សេចក្តី​សប្បាយ​ ​ភិក្ខុនី​នោះ​ឈ្មោះថា​ឈឺ​។​ ​ដែល​ហៅថា​ ​ទឹកដោះ​រាវ​ ​គឺ​ទឹកដោះ​រាវ​របស់​គោ​ក្តី​ ​ទឹកដោះ​រាវ​របស់​ពពែ​ក្តី​ ​ទឹកដោះ​រាវ​របស់ក្រ​បី​ក្តី​ ​សាច់​ពួក​សត្វ​ណា​គួរ​ ​ទឹកដោះ​រាវ​របស់​សត្វ​ពួក​នោះ​ក៏​គួរ​ដែរ​។​ ​ភិក្ខុនី​មិន​ឈឺ​ ​សូម​ប្រយោជន៍​ដើម្បី​ខ្លួន​ ​ត្រូវ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​សូម​ ​ភិក្ខុនី​ទទួល​ដោយ​គិតថា​ ​អញ​នឹង​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ដែល​បាន​មក​។​ ​ត្រូវ​បា​ដិ​ទេ​សនីយ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​
ថយ | ទំព័រទី ៤០៩ | បន្ទាប់