[៤៨៧] ខ្លួនមិនឈឺ ភិក្ខុនីសំគាល់ថាមិនឈឺ ហើយសូមទឹកដោះរាវឆាន់ ត្រូវអាបត្តិបាដិទេសនីយ។ ខ្លួនមិនឈឺ (តែ)ភិក្ខុនីមានសេចក្តីសង្ស័យ ហើយសូមទឹកដោះរាវឆាន់ ត្រូវអាបត្តិបាដិទេសនីយ។ ខ្លួនមិនឈឺ ភិក្ខុនីសំគាល់ថាឈឺ ហើយសូមទឹកដោះរាវឆាន់ ត្រូវអាបត្តិបាដិទេសនីយ។ ខ្លួនឈឺ ភិក្ខុនីសំគាល់ថាមិនឈឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនឈឺ (តែ)ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ខ្លួនឈឺ ភិក្ខុនីសំគាល់ថាឈឺ មិនត្រូវអាបត្តិ។
[៤៨៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីឈឺ១ ភិក្ខុនីឈឺ សូម(គេបានមក) ហើយត្រឡប់ជាមិនឈឺឆាន់១ ភិក្ខុនីឆាន់របស់សល់អំពីភិក្ខុនីឈឺ១ ភិក្ខុនីបានពីសំណាក់ពួកញាតិ១ អំពីសំណាក់ពួកជនបវារណា១ ភិក្ខុនីសូមដើម្បីប្រយោជន៍អ្នកដទៃ១ ភិក្ខុនីបានមកដោយទ្រព្យរបស់ខ្លួន១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
[៤៨៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយសូមប្រេងឆាន់។ សេចក្តីបំប្រួញ។ សូមទឹកឃ្មុំឆាន់។ សូមស្ករ