អំពៅឆាន់។ សូមត្រីឆាន់។ សូមសាច់ឆាន់។ សូមទឹកដោះស្រស់ឆាន់។ សូមទឹកដោះជូរឆាន់។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងសូមទឹកដោះជូរឆាន់សោះ អ្នកណាដែលមិនគាប់ចិត្តនឹងរបស់សម្បូណ៌ អ្នកណាដែលមិនគាប់ចិត្តនឹងរបស់ឆ្ងាញ់។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងសូមទឹកដោះជូរឆាន់សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយសូមទឹកដោះជូរឆាន់ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងសូមទឹកដោះជូរឆាន់ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ សូមទឹកដោះជូរឆាន់ ភិក្ខុនីនោះត្រូវសំដែងចំពោះអាបត្តិថា