បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​ត្រូវអាបត្តិ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​តិះដៀល​ហើយ​ ​មិនជា​ទី​សប្បាយ​ ​ឈ្មោះ​បាដិទេសនីយ​ ​ខ្ញុំ​សូម​សំដែង​ចំពោះ​នូវ​អាបត្តិ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ហើយ​យ៉ាងនេះ​។​ ​
 ​[​៤៩០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​មាន​ជម្ងឺ​។​ ​ភិក្ខុនី​ទាំងឡាយ​ជា​អ្នក​សួរ​ជម្ងឺ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​ទាំងឡាយ​ដែល​ឈឺ​ថា​ ​នែ​លោកម្ចាស់​ ​លោក​អាច​អត់ធន់​ទុក្ខ​បានទេ​ ​អាច​ញុំាង​ឥរិយាបថ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឬទេ​។​ ​ភិក្ខុនី​ឈឺ​ទាំងឡាយ​នោះ​និយាយ​ថា​ ​នែ​លោកម្ចាស់​ ​ពីដើម​ ​យើង​ទាំងឡាយ​សូម​ទឹកដោះជូរ​ឆាន់​បាន​ ​ហេតុ​នោះ​ ​យើង​ទាំងឡាយ​ក៏​សប្បាយ​ ​តែ​ឥឡូវនេះ​ ​យើង​ទាំងឡាយ​រង្កៀស​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ហាម​ហើយ​ ​(​បាន​ជា​)​ ​មិន​សូម​ ​ហេតុ​នោះ​ ​ទើប​យើង​ទាំងឡាយ​មិន​សប្បាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ឈឺ​ ​សូម​ទឹកដោះជូរ​ឆាន់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មិន​ឈឺ​ ​សូម​ទឹកដោះជូរ​ឆាន់​ ​ភិក្ខុនី​នោះ​ត្រូវ​សំដែង​ចំពោះ​ថា​ ​
ថយ | ទំព័រទី ៤១២ | បន្ទាប់