បពិត្រលោកម្ចាស់ ខ្ញុំត្រូវអាបត្តិដែលព្រះដ៏មានព្រះភាគតិះដៀលហើយ មិនជាទីសប្បាយ ឈ្មោះបាដិទេសនីយ ខ្ញុំសូមសំដែងចំពោះនូវអាបត្តិនោះ។
[៤៩១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីណាវៀរទឹកដោះជូរ បានសេចក្តីសប្បាយ ភិក្ខុនីនោះឈ្មោះថា មិនឈឺ។ ភិក្ខុនីណាមួយវៀរទឹកដោះជូរ មិនមានសេចក្តីសប្បាយ ភិក្ខុនីនោះឈ្មោះថាឈឺ។ ដែលហៅថា ប្រេង គឺប្រេងគ្រាប់ល្ង ប្រេងគ្រាប់ស្ពៃ ប្រេងគ្រាប់ស្រគំ ប្រេងគ្រាប់ល្ហុងខ្ញែ ប្រេងដែលចំរាញ់ពីខ្លាញ់។ ដែលហៅថា ទឹកឃ្មុំ គឺទឹកផ្អែមដែលឃ្មុំធ្វើ។ ដែលហៅថា ស្ករអំពៅ គឺស្ករកើតពីអំពៅ។ ដែលហៅថា ត្រី គឺសំដៅយកសត្វទឹក។ ដែលហៅថា សាច់ គឺសាច់ពួកសត្វណាគួរ (សង្គ្រោះយក) សាច់ពួកសត្វនោះឯង។ ដែលហៅថា ទឹកដោះស្រស់ គឺទឹកដោះស្រស់របស់គោក្តី ទឹកដោះស្រស់របស់ពពែក្តី ទឹកដោះស្រស់របស់ក្របីក្តី សាច់របស់ពួកសត្វណាគួរ ទឹកដោះស្រស់របស់សត្វអម្បាលនោះក៏គួរដែរ។ ដែលហៅថា ទឹកដោះជូរ គឺទឹកដោះជូររបស់សត្វអម្បាលនោះឯង។ ភិក្ខុនីមិនឈឺ សូមប្រយោជន៍ដើម្បីខ្លួន