ត្រូវ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​សូម​ ​ភិក្ខុនី​ទទួល​ដោយ​គិតថា​ ​អញ​នឹង​បរិភោគ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ដែល​បាន​មក​ ​ត្រូវអាបត្តិ​បា​ដិ​ទេ​សនីយ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​
 ​[​៤៩២​]​ ​ភិក្ខុនី​មិន​ឈឺ​ ​សំគាល់​ថា​មិន​ឈឺ​ ​ហើយ​សូម​ទឹកដោះជូរ​ឆាន់​ ​ត្រូវអាបត្តិ​បាដិទេសនីយ​។​ ​ភិក្ខុនី​មិន​ឈឺ​ ​តែ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​សូម​ទឹកដោះជូរ​ឆាន់​ ​ត្រូវអាបត្តិ​បាដិទេសនីយ​។​ ​ភិក្ខុនី​មិន​ឈឺ​ ​សំគាល់​ថា​ឈឺ​ ​ហើយ​សូម​ទឹកដោះជូរ​ឆាន់​ ​ត្រូវអាបត្តិ​បាដិទេសនីយ​។​ ​ភិក្ខុនី​ឈឺ​ ​សំគាល់​ថា​មិន​ឈឺ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ឈឺ​ ​តែ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ឈឺ​ ​សំគាល់​ថា​ឈឺ​ ​មិន​ត្រូវអាបត្តិ​។​
 [​៤៩៣​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៩យ៉ាង​)​ ​គឺ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​ឈឺ​ ​សូម​(​គេ​បាន​មក​)​ ​ហើយ​ជា​ ​ឆាន់១​ ​ភិក្ខុនី​ឆាន់​របស់​សល់​អំពី​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​បាន​ពីសំណាក់​ពួក​ញាតិ១​ ​អំពីសំណាក់​ពួក​ជន​បវារណា១​ ​ភិក្ខុនី​សូម​ដើម្បី​ប្រយោជន៍​ជន​ដទៃ១​ ​ភិក្ខុនី​បាន​មក​ដោយ​ទ្រព្យរបស់​ខ្លួន១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៤១៤ | បន្ទាប់