ម្ចាស់ទេ តែថា ខ្ញុំមិនបានឱកាសនឹងធ្វើសេវនកិច្ចនឹងលោកម្ចាស់ (ទេតើ) ថាហើយ ក៏លូកចាប់ពាល់កាយសុន្ទរីនន្ទាភិក្ខុនី ដែលជាស្រីមានតម្រេកដែរ។ សម័យនោះឯង មានភិក្ខុនីមួយរូបជាភិក្ខុនីមានកំឡាំងថយ ព្រោះជរា ឈឺជើង សិងជិតសុន្ទរីនន្ទាភិក្ខុនី។ ឯភិក្ខុនីចាស់នោះ បានឃើញពិតនូវសាឡ្ហជាចៅមិគារមាតាដែលមានតម្រេក កំពុងតែលូកចាប់ពាល់កាយសុន្ទរីនន្ទាភិក្ខុនីដែលមានតម្រេកដែរ លុះឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សុន្ទរីនន្ទាជាម្ចាស់មានតម្រេក មិនគួរនឹងត្រេកអរ ឲ្យបុរសបុគ្គលដែលមានតម្រេកមកចាប់ពាល់កាយខ្លួនសោះ។ ទើបភិក្ខុនីចាស់នោះ ដំណាលរឿងនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីណា ដែលមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាក្នុងសិក្ខា ពួកភិក្ខុនីអម្បាលនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សុន្ទរីនន្ទាជាម្ចាស់មានតម្រេក មិនគួរនឹងត្រេកអរឲ្យបុរសបុគ្គល ដែលមានតម្រេក មកស្ទាបអង្អែលកាយខ្លួនទេ។ ទើបភិក្ខុនីអម្បាលនោះ ដំណាលរឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ឯភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល