។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទៅកាន់ចន្លោះស្រុកតែម្នាក់ឯងក្តី ទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯងក្តី ប្រាសចាកគ្នាក្នុងវេលារាត្រីតែម្នាក់ឯងក្តី ភិក្ខុនីនេះឯង ក៏ត្រូវអាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ភិក្ខុនីទាំងឡាយហើយយ៉ាងនេះ។
[៤៣] សម័យនោះឯង ភិក្ខុនីទាំងឡាយច្រើនរូប ដើរផ្លូវឆ្ងាយ ទៅកាន់ក្រុងសាវត្ថី ក្នុងកោសលជនបទ។ បណ្តាភិក្ខុនីទាំងឡាយនោះ ភិក្ខុនីមួយរូប មានឧច្ចារបៀតបៀន (ឈឺដោះទុក្ខសត្វ) បង្អង់នៅតែម្នាក់ឯង ហើយបានទៅក្នុងកាលជាខាងក្រោយ។ មនុស្សទាំងឡាយឃើញភិក្ខុនីនោះហើយទ្រុស្ត។ ទើបភិក្ខុនីនោះចូលទៅរកភិក្ខុនីទាំងឡាយនោះ។ ភិក្ខុនីទាំងឡាយបានពោលពាក្យនេះនឹងភិក្ខុនីនោះថា នែលោកម្ចាស់ ហេតុអ្វីក៏លោកបង្អង់ឈប់នៅតែម្នាក់ឯង ហើយលោកមិនមានអ្នកណាបៀតបៀនខ្លះទេឬ។ ភិក្ខុនីនោះប្រាប់ថា បពិត្រលោកម្ចាស់ ខ្ញុំប្រុសបៀតបៀនទៅហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមបើនឹងឈប់បង្អង់ឲ្យយឺតយូរ