ភិក្ខុនីណាមួយ មិនបានប្រាប់ការកសង្ឃ មិនដឹងសេចក្តីប្រាថ្នារបស់គណៈ ហើយសូត្របញ្ចូលភិក្ខុនីដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ភិក្ខុនីនេះក្តី ក៏ត្រូវអាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរបណ្តេញចេញចាកសង្ឃ។
[៤៨] ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ សង្ឃដែលមានសំវាសស្មើគ្នា ឋិតនៅក្នុងសីមាស្មើគ្នា ឈ្មោះថា ព្រមព្រៀងគ្នា។ ភិក្ខុនីដែលឈ្មោះថាសង្ឃលើកវត្ត គឺភិក្ខុនីដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី មិនសំដែងអាបត្តិក្តី មិនលះបង់(ទិដ្ឋិអាក្រក់)ក្តី។ ពាក្យថា តាមធម៌ តាមវិន័យ គឺតាមធម៌យ៉ាងណា តាមវិន័យយ៉ាងណា។ ពាក្យថា តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា គឺតាមពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គឺតាមពុទ្ធសាសនា។ ពាក្យថា មិនប្រាប់ការកសង្ឃ គឺមិនប្រាប់សង្ឃជាអ្នកធ្វើកម្ម។ ពាក្យថា មិនដឹងសេចក្តីប្រាថ្នារបស់គណៈ គឺមិនដឹងសេចក្តីពេញចិត្តរបស់ពួក។ ភិក្ខុនីគិតថា អញនឹងសូត្របញ្ចូលពួក ហើយស្វែងរកពួកក្តី សម្មតិសីមាក្តី ត្រូវអាបត្តិទុក្កដ ភិក្ខុនីនោះ ត្រូវអាបត្តិទុក្កដក្នុងខណៈចប់ញត្តិ ត្រូវអាបត្តិថុល្លច្ច័យទាំងឡាយក្នុងខណៈចប់កម្មវាចាពីរលើក ត្រូវអាបត្តិសង្ឃាទិសេសក្នុងខណៈសូត្រចប់កម្មវាចាស្រេច។