[​៤៩​]​ ​ពាក្យ​ថា​ ​ភិក្ខុនី​នេះ​ក្តី​ ​តថាគត​ពោល​ប្រៀបផ្ទឹម​នឹង​ភិក្ខុនី​ដែល​ប្រព្រឹត្ត​ល្មើ​សមុនៗ​។​ ​ពាក្យ​ថា​ ​បឋមា​បត្តិ​ក​ ​គឺ​ភិក្ខុនី​ត្រូវអាបត្តិ​ព្រមគ្នា​នឹង​ប្រព្រឹត្ត​កន្លង​វត្ថុ​ ​មិនមែន​ដោយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ទេ​។​ ​ពាក្យ​ថា​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​ ​គឺ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ឯទៀត​បណ្តេញ​ចេញ​អំពី​សង្ឃ​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​មាន​អធិប្បាយ​ក្នុង​សង្ឃាទិសេស​ទី១នៃ​សត្ត​រស​កណ្ឌ​រួចហើយ​។​
 [​៥០​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​សូត្រ​បញ្ចូល​ពួក​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ហើយ​សូត្រ​បញ្ចូល​ពួក​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​សូត្រ​បញ្ចូល​ពួក​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​កម្ម​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់